ឆ្កែ
ឆ្កែស្រុក Temporal range: Late Pleistocene - បច្ចុប្បន្ន
| |
---|---|
other images of dogs | |
ស្ថានភាពអភិរក្ស | |
សត្វស្រុក
| |
Scientific classification | |
Domain: | |
រជ្ជៈ: | |
Phylum: | |
Class: | |
លំដាប់: | |
អំបូរ: | |
Genus: | |
ប្រភេទ: | |
Subspecies: | C. l. familiaris
|
Trinomial name | |
Canis lupus familiaris (Linnaeus, 1758)
|
សត្វឆ្កែ (Canis lupus familiaris) គឺជាថនិកសត្វមួយប្រភេទដែលចេញមកពីអំបូរ Canidae។ សត្វឆ្កែត្រូវបានផ្សាំងដោយមនុស្សអស់រយៈកាលដ៏យូរណាស់មកហើយ។ វាគឺជាសត្វដំបូងបំផុតដែលត្រូវបានផ្សាំង។ ឆ្កែត្រូវបានប្រើប្រាស់ដោយមនុស្សសម្រាប់មុខងារខុសៗគ្នាជាច្រើន ដូចជាធ្វើការងារ និងធ្វើជាសត្វចិញ្ចឹម។ ពួកវាគឺជាសត្វចិញ្ចឹមដ៏ពេញនិយមពីព្រោះពួកវាតែងតែចូលចិត្តលេង រាក់ទាក់ ហើយនិងចេះស្ដាប់មនុស្ស។ សត្វឆ្កែសាមសិបលានក្បាលនៅសហរដ្ឋអាមេរិកត្រូវបានចុះឈ្មោះជាសត្វចិញ្ចឹម។ សត្វឆ្កែស៊ីទាំងសាច់ និងបន្លែដែលជានិច្ចជាកាលត្រូវបានគេលាយបញ្ចូលគ្នា ហើយដាក់លក់នៅតាមទីផ្សារជាអាហារសត្វឆ្កែ។ ជាញឹកញាប់ សត្វឆ្កែតែងតែមានការងារ ដូចជាឆ្កែប៉ូលីស ឆ្កែទាហ៊ាន ឆ្កែនាំផ្លូវជនពិការ ឆ្កែពន្លត់អគ្គីភ័យ ឆ្កែនាំសារ ឆ្កែប្រម៉ាញ់ និងឆ្កែគង្វាល។
ពេលខ្លះ ពួកវាត្រូវបានគេហៅថា "canines" មកពីពាក្យឡាទីនសម្រាប់ពាក្យថា dog - canis។ ពេលខ្លះមនុស្សក៏ប្រើផងដែរនូវពាក្យថា "dog" ដើម្បីពណ៌នាពូជឆ្កែដទៃទៀត ដូចជាសត្វឆ្កែចចកជាដើម។ សត្វឆ្កែដែលទើបនឹងកើត គេហៅថា pup ឬ puppy។ សត្វឆ្កែត្រូវបានគេហៅថា puppy រហូតដល់វាមានអាយុប្រហែលមួយឆ្នាំ។
សត្វឆ្កែ ពេលខ្លះត្រូវបានគេចាត់ទុកជា "មិត្តសំឡាញ់របស់មនុស្ស" ពីព្រោះវាត្រូវបានគេទុកជាសត្វចិញ្ចឹម ហើយវាស្មោះត្រង់នឹងម្ចាស់ និងចូលចិត្តនៅក្បែរមនុស្ស។
រូបរាង និងឥរិយាបថ
[កែប្រែ]សត្វឆ្កែអាចហិតក្លិន និងស្ដាប់បានយ៉ាងល្អ ប៉ុន្តែមិនអាចមើលឃើញពណ៌បានល្អនោះទេ។ ពួកវាងងឹតពណ៌។ សត្វឆ្កែមានជើងបួន ហើយបង្កើតសម្លេង "បាក" "វូហ្វ" ឬក៏ "អាហ្វ"។ សត្វឆ្កែតែងតែដេញចាប់សត្វឆ្មា ហើយសត្វឆ្កែភាគច្រើនលេងចាប់បាល់ និងដំបងឈើ។
ជាធម្មតា សត្វឆ្កែរស់បានប្រហែលដប់ឆ្នាំ ឬក៏អាចច្រើនជាងនេះ។ ទំហំ និងពូជរបស់វាអាចធ្វើឲ្យប្រែប្រួលរយៈពេលដែលពួកវាអាចរស់នៅ។ ជាធម្មតា សត្វឆ្កែពូជតូចៗរស់នៅបានយូរជាងសត្វឆ្កែពូជធំៗ។
ដូចគ្នានឹងសត្វឆ្កែចចកដែរ ឆ្កែព្រៃធ្វើដំណើរទៅណាមកណាជាក្រុមហៅថាហ្វូង។ ហ្វូងឆ្កែគឺចាត់ថ្នាក់ដោយឋានៈ ហើយសត្វឆ្កែដែលមានឋានៈទាបនឹងត្រូវចុះចូលជាមួយសត្វឆ្កែដទៃដែលមានឋានៈខ្ពស់ជាង។ ឆ្កែដែលមានឋានៈខ្ពស់ជាងគេគឺហៅថា alpha male (សត្វឈ្មោលដែលខ្លាំងលើសគេ)។ សត្វឆ្កែដែលនៅក្នុងក្រុមជួយ និងមើលថែគ្នាទៅវិញទៅមក។ សត្វឆ្កែស្រុកតែងតែមើលទៅម្ចាស់របស់វាថាជា សត្វឈ្មោលដែលខ្លាំងលើសគេ។
ដើមកំណើតសត្វឆ្កែ
[កែប្រែ]សត្វឆ្កែទាំងអស់គឺជាប់ពូជមកពីសត្វឆ្កែចចក ដែលបានកើតឡើងដោយសារតែការផ្សាំងនិង ការជ្រើសរើសសិប្បនិមិត្ម។ វាត្រូវបានគេដឹងដោយសារការវិភាគ DNA genome ត្រូវបានធ្វើឡើងដើម្បីរកឲ្យឃើញរឿងទាំងអស់នេះ។ ពួកវាត្រូវបានបង្កាត់ពូជដោយមនុស្ស។ ផូស៊ីលនៃសត្វឆ្កែមុនគេបង្អស់ដែលត្រូវបានគេស្គាល់គឺតាំងពី ៣១ ៧០០ ឆ្នាំមុននៅប្រទេសបែលហ្ស៊ិក។
សត្វឆ្កែនិងមនុស្ស
[កែប្រែ]សត្វឆ្កែបានរស់នៅជាមួយមនុស្សយ៉ាងហោចណាស់ ៣០ ០០០ឆ្នាំ។ ជាញឹកញយ ពួកវាត្រូវបានគេហៅថាជា "មិត្តសំឡាញ់របស់មនុស្ស" ពីព្រោះពួកវាសមទៅនឹងជីវិតរបស់មនុស្ស។ សត្វឆ្កែអាចបម្រើមនុស្សបានច្រើនបែប។ ឧទាហរណ៏ មានដូចជា ឆ្កែការពារ ឆ្កែប្រម៉ាញ់ ឆ្កែប្រមូលហ្វូងឆ្កែនាំផ្លូវ និងសម្រាប់មនុស្សពិការភ្នែក។ មានសត្វឆ្កែមួយចំនួនផងដែរដែលត្រូវបានគេបង្វឹកឲ្យហិតក្លិនជំងឺក្នុងរាងកាយមនុស្ស ឬក៏សម្រាប់ស្វែងរកគ្រាប់បែក ឬថ្នាំញៀនខុសច្បាប់។ សត្វឆ្កែទាំងនេះពេលខ្លះជួយដល់ប៉ូលីសនៅក្នុងព្រលានយន្តហោះ ឬទីកន្លែងផ្សេងៗទៀត។ ឆ្កែហិតក្លិន (ជាធម្មតាគឺពូជ beagles) គឺពេលខ្លះត្រូវបានគេបង្វឹកក្នុងការងារនេះ។ សត្វឆ្កែថែមទាំងត្រូវបានបញ្ជូនដោយជនជាតិរុស្សីទៅកាន់ភពអវកាស ពីរ បីឆ្នាំមុនមនុស្សឡើងទៅទៀតផង។ សត្វឆ្កែដំបូងដែលត្រូវបានបញ្ជូនទៅឈ្មោះថា Laika ប៉ុន្តែបានស្លាប់នៅទីនោះ។
ពូជសត្វឆ្កែ
[កែប្រែ]- មើលផងដែរនូវ តារាងពូជសត្វឆ្កែ
មានសត្វឆ្កែយ៉ាងហោចណាស់ ៨០០ ពូជ (ប្រភេទ)។ សត្វឆ្កែដែលមេបារបស់វាជាពូជតែមួយ នោះវានឹងជាពូជនោះដែរ។ ឆ្កែទាំងអស់នោះហៅថា ពូជសុទ្ធ ឬ ឆ្កែ pedigreeសុទ្ធ។ សត្វឆ្កែដែលមានមេបាពីពូជខុសៗគ្នាគឺមិនស្ថិតនៅក្នុងប្រភេទពូជតែមួយទៀតឡើយ។ ពួកវាត្រូវហៅថាmutts, សត្វឆ្កែពូជកាត់ ឆ្កែកូនកាត់ ឬ សត្វពូជកាត់។ ពូជឆ្កែមួយចំនួនក្នុងចំណោមពូជឆ្កែដែលពេញនិយម មានដូចជា ឆ្កែគង្វាល collies poodles និង retrievers។ ពួកវាកំពុងតែពេញនិយមក្នុងការបង្កាត់ពូជសត្វឆ្កែពីរខុសគ្នា ហើយហៅឈ្មោះពូជឆ្កែថ្មីនោះដែលជាការលាយគ្នានៃឈ្មោះពីររបស់ពូជនៃមេបា។ កូនឆ្កែដែលមានមេបាជាពូជ poodle ហើយនិងពូជ pomeranian ត្រូវបានគេហៅថា Pomapoo។ ជំនួសឲ្យការហៅថា mutts សត្វឆ្កែប្រភេទនេះត្រូវបានគេស្គាល់ថា ពូជឆ្កែអ្នកច្នៃម៉ូដ។ ពពួកឆ្កែប្រភេទនេះ ជាទូទៅត្រូវបានគេប្រើសម្រាប់ការបង្ហាញយកពានរង្វាន់ និងការបង្ហាញម៉ូដ។ សត្វឆ្កែប្រភេទនេះក៏អាចជាឆ្កែនាំផ្លូវផងដែរ។