ចៅអ
ចៅអ စောအော | |
---|---|
ក្សត្រនៃហង្សាវត្តី | |
រជ្ជកាល | ១០ មេសា ១៣១១[១] – កញ្ញា ១៣២៣[២] |
អង្គមុន | ឃុនល |
អង្គក្រោយ | ចៅជេន |
ប្រសូត | ១២៨៣ |
សុគត | ខែកញ្ញា ១៣២៣ (៤០ វស្សា) សទិង្រុត ៦៨៥ មី.ស. |
ជាយា | ព្រះនាងនៃសុខោទ័យ |
រាជបច្ឆាញាតិ | ចៅឯ ព្រះនាង (មិនស្គាល់ព្រះនាង) |
វង្ស | ហង្សាវត្តី |
បិតា | មិនពល |
មាតា | នីអ៊ូយ៉ាញ |
សាសនា | ពុទ្ធសាសនាថេរវាទ |
ចៅអ (ភូមា: စောအော, បញ្ចេញសំឡេង [sɔ́ ʔɔ́]; ១២៨៣–១៣២៣) ជាព្រះមហាក្សត្រទីបីនៃហង្សាវត្តីបាគូចាប់ពីឆ្នាំ១៣១១ ដល់ ១៣២៣។ ចៅអបានសោយរាជ្យពីព្រះបិតុច្ឆារបស់ទ្រង់ ឃុនល ដែលត្រូវបានធ្វើគត់ដោយព្រះបិតារបស់ទ្រង់ មិនពល នៅឆ្នាំ១៣១១។ នៅពេលនោះ ចៅអបានឡើងសោយរាជ្យបល្លង្កនៅថ្ងៃ ១០ មេសា ១៣១១ (ថ្ងៃសៅរ៍ ៦ រោចខែតាហ្គូ មី.ស. ៦៧៣) នគររបស់ទ្រង់ជាសាមន្តរាជ្យមានតែនាមរបស់សុខោទ័យ។ ព្រះអង្គថែមទាំងបានរៀបអភិសេកនឹងបុត្រីមួយអង្គរបស់ក្សត្រសុខោទ័យទៀតផង។ តែខណៈនោះ អំណាចសុខោទ័យបានធ្លាក់ចុះ ព្រះចៅអបានដណ្ដើមបានការកាន់កាប់ឆ្នេរតនាវស្រីពីព្រះចៅចក្រពត្តិមានតែនាមនៅសុខោទ័យមកវិញ។[៣]
រជ្ជកាលរបស់ទ្រង់មានសន្តិភាព និងភាពរុងរឿងយ៉ាងខ្លាំង ហើយព្រំសីមាខាងជើងរបស់ព្រះនគរមានភាពស្ងប់សុខ។ (មិនដូចភូមាក្រោម [ដូចខ្មែរថា ខ្មែរក្រោម ខ្មែរលើ] ស្ថិតនៅក្រោមព្រះនគរឯកភាពតែមួយនោះទេ ភូមាលើនៅតែគ្មានឯកភាព ហើយនៅតែបន្តការបែកបាក់គ្នាចំណោមពួកនគរតូចៗដដែល។ គ្មាននគរភូមាលើមួយណាអាចមានលទ្ធភាពបង្កសង្គ្រាមជាមួយនគរភាគខាងត្បូងដែលបានឯកភាពរួចហើយនោះទេ។) យ៉ាងណាមិញ ព្រះបំណងចង់បានឯករាជ្យពីសុខោទ័យដែលនឹងបង្កឱ្យមានកើតសង្គ្រាមនៅពេលអនាគតរវាងនគរទាំងពីរ។[៣]
ចៅអបានសោយទិវង្គតនៅខែកញ្ញា ឆ្នាំ១៣២៣ និងត្រូវបានស្នងរាជ្យដោយព្រះភាតារបស់ទ្រង់ ព្រះចៅជេន។
ព្រះរាជសាវតារ
[កែប្រែ]ដូចទៅនឹងក្សត្រអង្គមុនដែរ ចៅអក៏មានឈាមជ័រឝាន និងមនដូចគ្នាដែរ។[៤] (ទ្រង់យ៉ាងហោចណាស់ក៏ជាអ្នកកាត់ឝានដូចព្រះមាតាទ្រង់ នីអ៊ូយ៉ាញ ព្រះភគិនីនៃព្រះបាទហ្វារ្យូក៏មានឈាមជ័រឝានពាក់កណ្ដាលផងដែរ។ ភាគនៃព្រះនាមរបស់ទ្រង់ ចៅ ជាព្រះយសរបស់ឝាន សៅ។)
ទ្រង់មានព្រះរាជបុត្រមួយអង្គ ចៅឯ (ក្សត្រអនាគត) និង បុត្រីមួយអង្គជាមួយព្រះនាងសុខោទ័យ។[៣]
ឯកសារយោង
[កែប្រែ]គន្ថនិទ្ទេសន៍
[កែប្រែ]- Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press.
- Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2004 រ.រ.). Yangon: Armanthit Sarpay.
- Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta.
ចៅអ ប្រសូត/កើត: ១២៨៣ សុគត/ស្លាប់: កញ្ញា ១៣២៣
| ||
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ឃុនល |
ក្សត្រនៃហង្សាវត្តី ១៣១១–១៣២៣ |
តដោយ ចៅជេន |