សម្ពាធ
Appearance
សំ-ពាត សំ. បា. ( គុ. ) ចង្អៀត; ដែលជ្រៀតបៀត; ដែលញាត់ញៀតថ្តែថ្តុក : ទីសម្ពាធ ទីចង្អៀត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សំ-ពាធៈ, ដូចជា សម្ពាធកោដ្ឋ កោដ្ឋ, ជង្រុក, បន្ទប់ចង្អៀត ។ សម្ពាធគ្រឹះ ផ្ទះចង្អៀត ។ សម្ពាធចិត្ត ចិត្តចង្អៀតចង្អល់; ចិត្តដែលគិតជ្រៀតបៀតគេ ។ សម្ពាធដ្ឋាន ទីចង្អៀត; អវយវៈកំបាំង ។ សម្ពាធបថ ឬ--មគ្គ,--មាគ៌ា (--បត់ ឬ--ម័ក,--មារគា) ផ្លូវចង្អៀត ។ សម្ពាធប្រាប្ត (--ប្រាប) ដែលដល់នូវសេចក្ដីចង្អៀតចិត្ត; អ្នកដែលកំពុងតប់ប្រមល់ចិត្ត ។ សម្ពាធរច្ឆា ច្រកឬប្រហប់ចង្អៀត ។ សម្ពាធាវាស (<សម្ពាធ + អាវាស) អាវាស, លំនៅ ចង្អៀត ។ល។