[go: up one dir, main page]

Jump to content

ពេញ

ពីWiktionary

( កិ. ) ធ្វើ​ឲ្យ​ដល់​ចំនួន ។ ច្រើន​តែ​ប្រើ​ជា គុ. ឬ កិ. វិ. ដែល​ដល់​ចំនួន, ដល់​មាត់, ដល់​កណ្ដាប់​មាត់, បរិបូណ៌, គ្រប់គ្រាន់, មាន​សព្វ​អន្លើ, ឥត​មាន​សល់​ចន្លោះ​មិន​ខ្វះ​ខាត : ទឹក​ពេញ​ពាង, អង្ករ​ពេញ​តៅ, ឆ្អែត​ពេញ​ពោះ; មនុស្ស​អង្គុយ​ពេញ​រោង ។ ពេញ​ការ ដែល​បាន​ការ, ដែល​ដល់​កំណត់​ធ្វើ​ការ​កើត : មនុស្ស​ពេញ​ការ ។ ពេញ​កម្លាំង ដែល​ប្រឹង​ឥត​សំចៃ​កម្លាំង : ធ្វើ​ការ​ពេញ​កម្លាំង ។ ពេញ​កំលោះ, ពេញ​ក្រមុំ ដែល​មាន​វ័យ​កំលោះ, ក្រមុំ ពេញ​ទី ។ ពេញ​ចិត្ត គាប់​ចិត្ត, ស្ម័គ្រ​ចិត្ត ។ ពេញ​ចំហ បើក​អស់​មិន​លាក់​មិន​សំចៃ : លេង​ពេញ​ចំហ, បើក​ពេញ​ចំហ ។ ពេញ​ជំទង់ ដែល​មាន​វ័យ​ជំទង់​ពេញ​ទី ។ ពេញ​ជំហរ អស់​ជំហរ ។ ពេញ​ដៃ ពេញ​កម្លាំង​ដៃ : អស់​យ៉ាង, ឥត​សំចៃ, ឥត​ញញើត : លេង​ឲ្យ​ពេញ​ដៃ ។ ពេញ​ដៃ​ពេញ​ជើង ពេញ​កម្លាំង​ដៃ​ជើង ។ ពេញ​ទី ដល់​ទី, ដល់​កំណត់ ។ ពេញ​ទំហឹង អស់​ទំហឹង គឺ​ប្រហែល​នឹង​រត់​ហត់​ហ៊ឹង​ត្រចៀក ។ ពេញ​បន្ទុក ដល់​បន្ទុក ។ ពេញ​ធឹង (ព.សា.) ពេញ​លក្ខណៈ, ពេញ​សមត្ថភាព, ពេញ​ទី (ប្រើ​តាម​ទម្លាប់​ដោយ​ស្រុក) ។ពេញ​បូណ៌មី តិថី​ដែល​មាន​ព្រះ​ចន្ទ្រ​ពេញ​វង់, ថ្ងៃ ១៥ កើត ។ ពេញ​មាត់ ស៊ប់​មាត់​ឥត​កោត​ញញើត : ស្ដី​ថា​ពេញ​មាត់ ។ ពេញ​រង្វាស់ ពេញ​ដូច​គេ​វាល់, គ្រប់គ្រាន់ : ធ្វើ​ការ​ពេញ​រង្វាល់ ។ ពេញ​របុង គ្រប់គ្រាន់, ដល់​ខ្នាត : ធ្វើ​ការ​ពេញ​របុង ។ ពេញ​លេញ ពេញ​កម្លាំង, គ្រប់គ្រាន់, បរិបូណ៌; ពេញ​សាច់, ពេញ​សាច់​ពេញ​ឈាម : ធ្វើ​ការ​ពេញ​លេញ, រក​ស៊ី​ពេញ​លេញ, មាន​សាច់​ពេញ​លេញ ។ ពេញ​សន្ធឹក មាន​សូរ​សន្ធឹក​ខ្លាំង​ក្រៃ; លើស​លន់, ក្រៃ​ពេក, សន្ធឹក​សន្ធាប់ : លេង​ឲ្យ​ពេញ​សន្ធឹក ។ល។